ក្រុមហ៊ុន TRILEANG AIRCON ដាក់សម្ពោធឲ្យដំណើរការផលិតផលម៉ាស៊ីនត្រជាក់ Hitachi Frost Wash

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TRILEANG AIRCON បានរៀបចំកម្មវិធីសម្ពោធដាក់ឲ្យដំណើរការផលិតផលម៉ាស៊ីនត្រជាក់ម៉ាក់ Hitachi Frost Wash ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយគឺលាងសំអាតដោយស្វ័យប្រវត្តិ។

កម្មវិធីសម្ពោធដាក់ឲ្យដំណើរការផលិតផលម៉ាស៊ីនត្រជាក់ Hitachi Frost Wash មានការចូលរួមពីតំណាង ក្រុមហ៊ុន Hitachi អតិថិជន តំណាងចែកចាយម៉ាស៊ីត្រជាក់របស់ក្រុមហ៊ុន TRILEANG AIRCON និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត ។

លោក សុខ សុខផេង (លី) អគ្គនាយកក្រុមហ៊ុន TRILEANG AIRCON មានប្រសាសន៍ថា៖ “លោកបានសម្រេចចិត្តនាំយកផលិតផល Hitachi នេះមកកម្ពុជា ព្រោះលោកសម្លឹងឃើញថា Hitachi ជាផលិតផលដែលមានគុណភាព និងមានភាពល្បីល្បាញបំផុតនៅប្រទេសជប៉ុនជាយូរណាស់មកហើយ តែពុំមានដៃគូណាមានសមត្ថភាពអាចនាំយកចូលទីផ្សារប្រទេសកម្ពុជានៅឡើយទេ។ ម្យ៉ាងវិញទៀត ដោយលោកចង់នាំយកផលិតផលដែលល្អឲ្យប្រជាជនខ្មែរយើងបានសាកល្បងប្រើប្រាស់ ដើម្បីឲ្យការងារប្រចាំថ្ងៃរបស់ពួកគាត់កាន់តែមានភាពងាយស្រួល និងកាត់បន្ថយភាពនឿយហត់ផងដែរ។

តំណាងចែកចាយ និងអតិថិជនរបស់ក្រុមហ៊ុន TRILEANG AIRCON បានសម្តែងអារម្មណ៍សប្បាយ រីករាយ ដែលក្រុមហ៊ុន TRILEANG AIRCON បានរៀបចំកម្មវិធីនេះឡើង ដែលជាការលើកទឹកចិត្ត ដល់អតិថិជន បង្កើនភាពស្និទស្នាល ជាពិសេសបង្ហាញនូវផលិតផលម៉ាស៊ីនត្រជាក់ថ្មីៗ សំរាប់បំពេញ សេចក្តីត្រូវការរបស់អតិថិជនជាអ្នកប្រើប្រាស់ ។

ក្នុងកម្មវិធីដ៏ត្រកាលនេះដែរ ក្រុមហ៊ុន TRILEANG AIRCON ក៏បានធ្វើការចាប់ឆ្នោតផ្តល់រង្វាន់ដល់ អតិថិជនរបស់ខ្លួន ដែលមានដូចជា Speaker ហ្គាស់ម៉ាស៊ីនត្រជាក់Trion R410A និងរង្វាន់ធំមានម៉ាស៊ីត្រជាក់Hitachi ដ៏ប្រណិតជាច្រើនគ្រឿងទៀត។


Copyright © TRILEANG AIRCON. All Rights Reserved.