សេវាកម្មរបស់យើង

ទ្រីលាង អ៊ែរខន់មានឯកទេសក្នុងការផ្តល់នូវដំណោះស្រាយម៉ាស៊ីនត្រជាក់ប្រកបដោយគុណភាពដល់អតិថិជនដែលគ្របដណ្ដប់គ្រប់ផ្នែកនៃសេវាកម្មរួមមានការរចនាការប្លង់ និងតំឡើងម៉ាស៊ីនត្រជាក់ ការផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់និងគ្រឿងបរិក្ខា សេវាកម្មលាងសម្អាតជាកញ្ចប់ និងរាយ ព្រមទាំងសេវាកម្មជួសជុល។ សេវាកម្មដែលមានតំលៃសមរម្យរបស់យើងរួមមានការរចនាតាមតំរូវការតំឡើង ការថែទាំនិងសេវាកម្មសំរាប់អតិថិជនរបស់យើងក្នុងវិស័យជាច្រើន។ នៅ ទ្រីលាង អ៊ែរខន់យើងផ្តល់ជូននូវសេវាកម្មម៉ាស៊ីនត្រជាក់សម្រាប់ប្រព័ន្ធនិងម៉ាស៊ីនត្រជាក់គ្រប់ប្រភេទរួមមានសម្រាប់លំនៅដ្ឋាន រោងចក្រឧស្សាហកម្មនិងអគារការិយាល័យអគារពាណិជ្ជកម្ម និងអគារមជ្ឈមណ្ឌលផ្សារទំនើប បារ ក្លឹបភោជនីយដ្ឋាន ខុនដូ និងអគារផ្ទះល្វែងនានា។

ក្នុងនាមជាអ្នកជំនាញខាងម៉ាស៊ីនត្រជាក់ដែលអ្នកពេញចិត្តទ្រីលាង អ៊ែរខន់ផ្តល់ជូនវេលាសេវាកម្មទាន់ពេលដែលអាចទុកចិត្តបាននិងល្អសម្រាប់តម្រូវការការលក់ សេវាកម្ម និងការជួសជុលទាំងអស់របស់អ្នក។ ទាំងនេះក៏រួមបញ្ចូលទាំងការផ្តល់នូវម៉ាស៊ីនត្រជាក់ដែលមានគុណភាពខ្ពស់និងមានតំលៃសមរម្យសម្រាប់គេហដ្ឋានឬអាជីវកម្មរបស់អ្នកដើម្បីធានាថាការរស់នៅឬការងារស្ថិតនៅលក្ខខណ្ឌស្របតាមតម្រូវការរបស់អ្នក។ ការប្តេជ្ញាចិត្តរបស់យើងគឺធានាថាផ្នែកគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់តែងតែមាន។

សេវាលាងសម្អាត

អ្វីដែលធ្វើឱ្យការសម្អាតម៉ាស៊ីនត្រជាក់របស់យើងខុសពីអ្នកដទៃគឺយើងមានស្តង់ដារប្រតិបត្តិការផ្ទាល់ខ្លួនដែលតែងតែអនុវត្តចំពោះអតិថិជនគ្រប់រូប។ ស្តង់ដារនៃប្រតិបត្តិការរបស់យើងរួមមានដំណើរការនៃការសំអាត ការប្រើប្រាស់ណឺកាហ្វាមនិងសាប៊ូសម្រាប់អនាម័យនិងបរិស្ថានបរិសុទ្ធ។ ក្រៅពីនេះយើងផ្តល់ជូនអ្នកបច្ចេកទេសពីរនាក់សម្រាប់ការបំពេញសេវាកម្មហើយយើងធានាអំពីបង្ហាញខ្លួន និងគុណភាពការងាររបស់ពួកគេ។ ក្រុមបច្ចេកទេសជំនាញរបស់យើងនឹងអាចសម្អាតម៉ាស៊ីនត្រជាក់របស់អ្នកបានក្នុងរយៈពេល ១ ម៉ោងនិង ៣០ នាទីយ៉ាងយូរ។ យើងក៏ធានាផងដែរអំពីការពេញចិត្តរបស់អតិថិជន លាងសម្អាតមិនពេញចិត្ត មិនយកលុយ។

ជាចុងក្រោយយើងក៏មានផ្តល់ជូននូវសេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ជាកញ្ចប់តាមលំនៅដ្ឋាន គ្ការិយាល័យ ហាង សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម និងផ្សេងៗអាជីវកម្មផ្សេងៗទៀត។

ហេតុអ្វីជ្រើសរើសTRILEANG AIRCON ?

១ អ្នកផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់តាមច្រកចេញចូលតែមួយ
២ អ្នកបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលជំនាញច្បាស់លាស់
៣ បច្ចេកវិទ្យាឈានមុខគេ
៤ មានគ្រប់សម្ភារៈបច្ចេកទេសទាំងអស់ដែលត្រូវការ

៥ ប្រើប្រាស់តែគ្រឿងបង្គុំដែលមានគុណភាពល្អ
៦ ការប្រតិបត្តិសេវាកម្មរហ័ស
៧ ការបង្ហាញខ្លួនរបស់ជាងបច្ចេកទេស
៨ ការធានាលើការពេញចិត្តរបស់អតិថិជន

ទំរង់សេវាកម្ម

អតិថិជនរបស់យើង


Copyright © TRILEANG AIRCON. All Rights Reserved.